Following Cambodia...

ជំនួយ

ជម្រើសទី ១ – International SMS

Khucha Say Can help you!

អ្នកអាចផ្ញើ post ពីទូរសព្ទរបស់អ្នកដើម្បី update Twitter account របស់អ្នកគ្រប់ទីកន្លែងដោយការផ្ញើសារជាអក្សរ។ ដើម្បីប្រីប្រាស់សេវានេះ ដំបូងអ្នកត្រូវបូកបញ្ចូលលេខទូរសព្ទរបស់អ្នកទៅក្នុង Twitter នៅលើទំព័រ 'device setting' ក្រោយពេលដែលអ្នកបាន Log In រួច។ អ្នកនឹងទទួលបានកូដសំរាប់ផ្ទៀងផ្ទាត់។ បន្ទាប់មកផ្ញើកូដនោះតាមសារទូរសព្ទទៅកាន់លេខ +៤៤ ៧៦២ ៤៨០ ១៤២​ ដើម្បី​បញ្ចប់​ការ​ផ្ទៀងផ្ទាត់​​។​​

នៅប្រទេសកម្ពុជា អ្នកអាចផ្ញើ ប៉ុន្តែមិនអាចទទួល updates ពី Twitter បានទេ។ ដោយសារ​តែនេះ​ជាការ​ផ្ញើសារ​ឆ្លង​ប្រទេស ដូចនេះរាល់ការផ្ញើ post នីមួយៗ​នឹង​មាន​តំលៃ​ខ្ពស់​ជាង​ការ​ផ្ញើសារក្នុងស្រុក។


ជម្រើសទី ២ – Twitter Clients

អ្នកអាចប្រី Twitter Client ជំនួសការប្រើទូរសព្ទរបស់អ្នកសំរាប់ការ update ដោយគ្រាន់តែចំណាយ​តិចទៅលើ​ថ្លៃ​អ៊ីនធឺណែត។ ជាមួយនឹង Twitter Client អ្នកអាច​ផ្ញើនិង​ទទួល​​រាល់​​ការ update និង​រីករាយ​ជាមួយ​លក្ខណ​ពិសេស​ជាច្រើន ជាងការ update ដោយការ​ផ្ញើសារជាអក្សរ។

អ្នកនឹងត្រូវការបញ្ចូលកម្មវិធី Twitter client application ទៅក្នុងទូរសព្ទដៃរបស់អ្នក។ ប៉ុន្តែមិន​មែនគ្រប់ប្រភេទទូរសព្ទទាំងអស់​អាចបញ្ចូលបានទេ មានតែប្រភេទទូរសព្ទដែលមាន Java-enabled ទើបអាចបញ្ចូលកម្មវិធីនេះបាន។ សូមទាក់ទងទៅហាងលក់ទូរសព្ទដើម្បីសាកសួរតើទូរសព្ទរបស់អ្នកអាចធ្វើអ្វីបានខ្លះ។


ជម្រើសទី ៣ - Twitter Clients Advanced

ប្រសិនបើលោកអ្នកជា Twitter-a-holic, លោកអ្នកអាចចង់សាកល្បងកម្មវិធីនៅលើ desktop, ដូចជា TweetDeckHootsuite.

នេះគឺជាតារាងនៃ​កម្ម​វិធី​​​ដែលកំពុងពេញនិយម!
សូមពិនិត្យមើលទំព័រ Apps និង Blog សំរាប់អ្វីដែលថ្មី !


ជម្រើសទី ៤ – Mobile Web Browser

ប្រសិនបើអ្នកមិនចង់ផ្ញើសារ រឺប្រើ Twitter client ទេ អ្នកអាចផ្ញើរឺទទួលការ updates ដោយប្រើ web browser នៅក្នុង​ទូរសព្ទ​របស់​អ្នក​ផ្ទាល់​តែម្តង។ វាបាន​កាត់បន្ថយ​នូវ​លក្ខណ​​ពិសេស​​មួយ​ចំនួន​សំរាប់​ប្រើ​ជាមួយទូរសព្ទ ហើយ​ដំណើរ​ការ​ប្រហាក់ប្រហែលទៅនឹង Twitter នៅក្នុងកុំព្យូទ័រ និង Twitter clients ដែរ។ ដើម្បីផ្ញើរឺទទួល updates របស់អ្នក ដោយ​ចូល​ទៅ​កាន់ web browser នៅ​ក្នុងទូរ​សព្ទរបស់អ្នក បន្ទាប់មកទៅកាន់អាស័យដ្ឋាន twitter.com។ ចំពោះការប្រើ web browser អ្នកគួរតែបង្ហាញតែអក្សរសុទ្ធ កុំបង្ហាញរូបភាព ដើម្បីបន្ថយចំណាយទៅលើថ្លៃអ៊ីនធឺណែត។

សំគាល់៖ សំរាប់ការភ្ជាប់អ៊ីនធឺណែត សូមទាក់ទង់ទៅ service provider របស់អ្នក។

Sponsors: